កសិករ​អាហ្វ្រិក និង​អាជីវកម្ម​ខ្នាត​តូច​នៅ​អាហ្រ្វិក​ចាប់ផ្តើម​ទិញ​ធានា​រ៉ាប់រង​ការពារកសិករ​អាហ្រ្វិក និង​អាជីវ​កម្ម​ខ្នាត​តូច​ភាគច្រើន ដំណើរការ​ដោយ​គ្មាន​ការ

  • 6 years ago
កសិករ​អាហ្វ្រិក និង​អាជីវកម្ម​ខ្នាត​តូច​នៅ​អាហ្រ្វិក​ចាប់ផ្តើម​ទិញ​ធានា​រ៉ាប់រង​ការពារ

កសិករ​អាហ្រ្វិក និង​អាជីវ​កម្ម​ខ្នាត​តូច​ភាគច្រើន ដំណើរការ​ដោយ​គ្មាន​ការធានា​រ៉ាប់រង​ណា​មួយ ការពារ​អាជីវ​កម្ម​របស់​ខ្លួន ប្រសិន​បើ​មាន​គ្រោះ​មហន្តរាយ​កើត​ឡើង។ ប៉ុន្តែ​ករណី​នេះ ប្រហែល​ជា​ចាប់​ផ្តើម​ផ្លាស់ប្តូរ​ហើយ ដោយ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ខ្នាត​តូច​ពឹង​ផ្អែក​លើ​បច្ចេកវិទ្យា ដែល​មាន​បទ​ពិសោធន៍ កំពុង​តែ​លក់​សេវា​ធានា​រ៉ាប់រង​ក្នុង​តំលៃ​ទាប។ ក្រុមហ៊ុន​នេះ បង្ក​លក្ខណៈ​ងាយ​ស្រួល​សម្រាប់​ជនជាតិ​អាហ្រ្វិក​ក្នុង​ការចុះ​ឈ្មោះ​ទិញ​ធានា​រ៉ាប់រង​នេះ។ អ្នកស្រី Neha Wadekar រាយការណ៍​ឲ្យ VOA ពី​ប្រទេស​នីហ្សេរីយ៉ា។ កញ្ញា យូ សុធារី ជូន​សេចក្តី​ប្រែ​សម្រួល៕

មើល​សេចក្តី​រាយការណ៍​ជា​វីដេអូ​ផ្សេង​ទៀត​របស់ VOA លើ​ទំព័រ YouTube របស់ VOA តាម​អស័យដ្ឋាន៖ youtube.com/user/voakhmerservice

khmer.voanews.com | voacambodia.com ‪#cambodia‬ ‪#khmer

Recommended